សេចក្តីសង្ខេប :
មរតកយុត្តិធម៌ខែ្មរបាននិពន្ធឡើងក្នុងគោលបំណងពីរយ៉ាងគឺម្យ៉ាងស្វែងយល់អំពីគោលការណ៍យុត្តិធម៌
ដែលបានបន្សល់ទុកជាមរតកក្នុងប្រព័ន្ធច្បាប់ និងប្រព័ន្ធទស្សនៈខ្មែរ តាមទំនឹមទំនៀមពីបុរាណ និងម្យ៉ាងទៀតថែរក្សា
កេរដំណែលវប្បធម៌នៃយុត្តិធម៌ខ្មែរពីបុរាណឲ ស្ថិតស្ថេរចីរកាលគង់វង្សជាអង្វែងរៀងទៅ សម្រាប់ជាឧត្តមប្រយោជន៍
ដល់ការស្វែងស្គាល់ ស្វែងដឹង ស្វែងយល់ និងស្វែងចេះរបស់ ប្រជាជននិងប្រជាជាតិខ្មែរគ្រប់ៗជំនាន់ អំពីបេតិកភណ្ឌ
នីតិសាស្រ្តនិងធម្មសាស្ត្រជាតិយើង ដែលជាទ្រព្យសម្បត្តិវប្បធម៌ និងជាអត្ត សញ្ញាណជាតិខ្មែរដ៏មានតម្លៃសែនក្រៃ
វិសេស។